សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។
លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ មានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយ សម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។
សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។
មជ្ឈដ្ឋានសិក្សាដ៏ទំនើប និងសម្បូរបែបប្រកបដោយគុណភាពអប់រំ វិន័យ និងសេវាកម្ម។
ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និង ការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។
⇒ សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍
- ពេលព្រឹក (7:30 am - 11:30 am )
- ពេលរសៀល (13:00 pm - 17:00 pm)
ភាសាខ្មែរ
គណិតវិទ្យា
សិក្សាសង្គម
វិទ្យាសាស្រ្តអនុវត្ត
ភាសាអង់គ្លេស
កុំព្យូទ័រ
បណ្ណាល័យ
សោតទស្សន៍
ច្បាប់ចរាចរណ៍
ពិសោធន៍
+ កីឡា
+ ជំនាញបំណិនជីវិត
