ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនអន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំសិក្ខាសាលាស្តីអំពី «សុវត្ថិភាពចំណីអាហារ និងសង្គ្រោះបឋម» ជូនដល់សិស្សោនុសិស្សថ្នក់ក្រោមមត្តេយ្យ មត្តេយ្យ ដល់ទី៦។
សិក្ខាសាលា សុវត្ថិភាពចំណីអាហារ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានយល់ដឹងអំពីមូលដ្ឋាននៃសុវត្ថិភាពចំណីអាហារ ក៏ដូចជា ការជ្រើសរើសអាហារដែលមានគុណភាព ការរក្សាទុកអាហារឲ្យបានត្រឹមត្រូវ អនាម័យ ព្រមទាំងការបង្ការជំងឺដែលអាចបណ្តាលមកពីអាហារមិនមានសុវត្ថិភាពដើម្បីកាត់បន្ថយហានិភ័យពីជំងឺដែលបណ្តាលមកពីអាហារ។
ការសង្គ្រោះបឋម គឺជាចំណេះដឹងមូលដ្ឋានក្នុងការជួយសង្រ្គោះបន្ទាន់ ពេលសិស្សានុសិស្សរងគ្រោះថ្នាក់ដូចជា
- របៀបសង្គ្រោះពេលដែលមានរបួល។
- របៀបសង្គ្រោះពេលដែលរលាកភ្លើង ឬរលាកទឹកក្ដៅ។
- របៀបសង្គ្រោះពេលដែលមានសត្វ ទិច ឬខាំដូចជា ឆ្កែ ឆ្មា ឃ្មុំ ។ល។
បន្ទាប់ពីបានសិក្ខាសាលារួចមក សិស្សានុសិស្សបានដឹងពីការថែរក្សាសុខភាព ការទទួលទានអាហារបានត្រឹមត្រូវ និងការចេះសង្គ្រោះបឋម។ នៅចុងបញ្ចប់នៃកម្មវិធីសិស្សានុសិស្សមានការយល់កាន់តែច្បាស់ រួមទាំងមានទឹកមុខសប្បាយរីករាយ និងមានការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
