ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីទស្សនៈកិច្ចសិក្សាលើកទី18 របស់សិស្សានុសិស្សថ្នាក់ទី3 "ក" នៃសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ទៅកាន់សួនកម្សាន្ថ Kiddy Park

 

ថ្ងៃអង្គារ ទី០៦ ខែមករា សាលារៀនអន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំដំណើទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ទៅកាន់មជ្ឃមណ្ដលកម្សាន្តកុមារ Kid Park Playground ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប exchange square ស្ថិលើផ្លូវ 106 កែង61 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើរទស្សនៈកិច្ចនេះដឹកនាំដោយ ចាងហ្វាង ជា ចាន់ស្រីរ័ត្ន ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ដោយមានការសម្របសម្រួលពី លោកគ្រូ ចៃ វណ្ណនុត គ្រូបន្ទុកថ្នាក់ទី៣ "ក" នៃសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ព្រមទាំងគ្រូជំនួយ។ 

ដំណើទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណង បង្កើនបទពិសោធន៍ការសិក្សាក្រៅថ្នាក់រៀន ពង្រឹងជំនាញជីវិត និងធ្វើឱ្យសិស្សមានការអភិវឌ្ឍផ្នែករាងកាយ និងផ្នែកបញ្ញាក្រៅពីការសិក្សានៅក្នុងថ្នាក់។

នៅ Kid Park Playground សិស្សានុសិស្សបានលេងល្បែងផ្សេងៗដែលមានលក្ខណៈបង្កើនការគិត ល្បែងសហការជាក្រុម និងសកម្មភាពចលនា ដែលជួយឲ្យសិស្សអភិវឌ្ឍសមត្ថភាពទំនាក់ទំនង។ ក្រៅពីនេះ សិស្សក៏បានរៀនអំពីការរក្សាសុវត្ថិភាព និងការគោរពទៅកាន់អ្នកដ៏ទៃនៅទីសាធារណៈផងដែរ។

ដំណើទស្សនកិច្ចសិក្សានេះប្រព្រឹត្តទៅដោយភាពរលូន សុវត្ថិភាព និងពោរពេញដោយភាពរីករាយ។ សិស្សទាំងអស់បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដំណើទស្សនកិច្ចនេះគឺជាសកម្មភាពមួយដែលមានអត្ថប្រយោជន៍ជួយបង្កើនគុណភាពអប់រំ និងបង្កើតអនុស្សាវរីយ៍ល្អៗ ដល់សិស្សទាំងអស់។

ចែករំលែកអត្ថបទនេះ