កម្មវិធីបោះតែនតិ៍ ថ្នាក់ក្រោមមត្តេយ្យ ដល់ទី១ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំ កម្មវិធី “បោះតេនតិ៍” សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១។

គោលបំណងនៃកម្មវិធីនេះ 

  • បង្កើតបរិយាកាសសិក្សាឱ្យមានភាពសប្បាយរីករាយ ក្រៅពីការសិក្សានៅក្នុងថ្នាក់។
  • ផ្តល់បទពិសោធនៃការបោះតេនតិ៍ ដល់សិស្សានុសិស្ស។
  • បង្ហាត់ឱ្យសិស្សមានការសហការជាក្រុម និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗ។
  • អភិវឌ្ឍសមត្ថភាពផ្នែកច្នៃប្រឌិត។
  • បង្រៀនសិស្សឱ្យចេះសម្របខ្លួនជាមួយមិត្តភក្តិ។

ក្នុងកម្មវិធីបោះតេនតិ៍នោះ សិស្សានុសិស្សបានចូលរួមសកម្មភាពជាច្រើនដូចជា៖

  •  ការរៀបចំដំឡើងតេនតិ៍ជាក្រុម
  • លេងហ្គេមសប្បាយៗ
  • ការទទួលទានអាហារជុំគ្នាបែបលក្ខណៈមុខភ្នួកភ្លើងនៅមុខតេនតិ៍
  • កាស្តាប់រឿងនិទាន
  • ការស្តាប់អ្នកគ្រូណែនាំស្តីអំពីការបោះតេនតិ៍ អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ នៅពេលបោះតេនតិ៍

 

ចែករំលែកអត្ថបទនេះ