ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីប្រកួតរៀងនិទានជាភាសាអង់គ្លេសវគ្គជម្រុះតាមសាខា

                  ថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សាលារៀនអន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មីបានរៀបចំកម្មវិធីប្រកួតប្រនិទានរឿងភាសាអង់គ្លេស វគ្គជម្រុះតាមសាខា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនិយាយ និទានរឿងជាភាសាអង់គ្លេស និងបណ្តុះភាពខ្លាហានដល់សិស្សានុសិស្ស ក៏ដូចជាការបង្កើនទំនុកចិត្តក្នុងការនិយាយជាសាធារណៈ។ សិស្សានុសិស្សដែលចូលរួមប្រកួត បានបង្ហាញសមត្ថភាពនៃការទិនទានរឿង ការនិយាយច្បាស់លាស់ ការប្រើសំឡេង និងភាសាកាយវិការសមស្របព្រមទាំងការរៀបចំខ្លឹមសាររឿងយ៉ាងល្អឥតខ្ចះ។

វគ្គជម្រុះតាមសាខានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងប្រកបដោយការប្រកួតប្រជែង ក្រោមការវាយតម្លៃពីគណៈកម្មការដែលមានបទពិសោធន៍យ៉ាងតឹងរឹងម៉តចត់បំផុត។ សិស្សដែលទទួលបានលទ្ធផលល្អ នឹងត្រូវជ្រើសរើសឱ្យទៅប្រកួតនៅវគ្គផ្តេចព្រាត។

ចុងបញ្ចប់នៃកម្មវិធីនេះយើងបានស្វែងរកឃើញបក្ខភាពដែលត្រូវទៅវគ្គប្តេចព្រាត សូមអបអរសាទរកុមារា សុកិត្យា បញ្ញារ័ត្ន ដែលបានជាប់ទៅកាន់វគ្គផ្តេចព្រាត់ សូមជូនពរឱ្យទទួលបានជោគជ័យនៅវគ្គផ្តេចព្រាត់!

ចែករំលែកអត្ថបទនេះ