នៅថ្ងៃទី10 ខែតុលា នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានប្រារព្វពិធីជួបជុំទទួលទានអាហរថ្ងៃត្រង់ ដើម្បីចូលរួមអបអរសារទរក្នុងពិធីខួបទី២០ ឆ្នាំ នៃការបង្កើតសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។
កម្មវិធីនេះប្រារព្វឡើងដើម្បីអបអរសាទរភាពរុងរឿងរបស់សាលា ដែលបានបម្រើលើវិស័យអប់រំកម្ពុជាអស់រយៈពេល២០ឆ្នាំ ដោយផ្ដល់ការអប់រំដែលផ្តោតលើ គុណភាព វិន័យ និងសេវាកម្ម តាមគំរូស្តង់ដាអន្តរជាតិដោយបញ្ចូលជាមួយគុណតម្លៃខ្មែរដែលបណ្តុះបណ្តាលសិស្សឱ្យមានវប្បធម៌ សីលធម៌ មានគំនិតច្នៃប្រឌិត និងមានសមត្ថភាពប្រកួតប្រជែង។
លោកស្រី ឥន សូហ្វីយ៉ា នាយិកាចាងហ្វាង សាខាផ្សារថ្មី បានមានប្រសាសន៍ថា៖
វាជាមោទនភាពដ៏ធំសម្រាប់សាខាផ្សារថ្មីដែលបានក្លាយជាផ្នែកមួយនៃដំណើរជោគជ័យរបស់សាលា អន្តរទ្វីប អាមេរិកាំង ក្នុងដំណើរការជាង២០ឆ្នាំនេះ។
សាខាផ្សារថ្មីបានបន្តអភិវឌ្ឍកម្មវិធីសិក្សាផ្ទាល់ខ្លួន ដោយផ្ដោតលើគុណភាពការបង្រៀន ពោពេញទៅដោយគុណភាព បរិយាកាសសិក្សាមានស្តង់ដារ និងវិន័យ។ ការចូលរួមក្នុងពិធីអបអរសាទរខួបទី២០ ឆ្នាំនេះ ជាសញ្ញាបង្ហាញពីការរីកចម្រើនរបស់សាលារៀនអន្តរទ្វីប អាមេរិកាំង និងការប្តេជ្ញារបស់លោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់ក្នុងការបន្ការបង្រៀនដ៏មានគុណភាពដល់សិស្ស។
កម្មវិធីអបអរសាទរនេះបានបញ្ចប់ ដោយភាពរីករាយ។



