ដើម្បីលើកកម្ពស់ការយល់ដឹងចំណេះដឹងវប្បធម៌–អរិយធម៌ខ្មែរ ក៏ដូចជាឱ្យសិស្សានុសិស្ស ស្វែងយល់កាន់តែជ្រាលជ្រៅអំពី ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ សិល្បៈ វប្បធម៌ជាតិ គណៈកម្មការសាលារៀនអន្តរទ្វីបអាមេរិកាំង តែងរៀបចំការប្រកួតចំណេះដឹងវប្បធម៌–អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច ជារៀងរាល់ឆ្នាំ។
កាលពីថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វិប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំកម្មវិធីប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី១២ វគ្គជម្រុះតាមសាខា។ ជាលទ្ធផលនៃការប្រកួតចំណេះដឹងវប្បធម៌–អរិយធម៌ខ្មែរក្នុងវគ្គជម្រុះតាមសាខានេះយើងបានស្វែងរកបេក្ខភាពចំនួន ៤រូបទៅវគ្គផ្តេចព្រ័ត្រ។
